តើ Clubhouse ជាអ្វី? និងមានប្រវត្តិមកពីណា?

Clubhouse គឺជាបណ្តាញសង្គមដែលទាមទារអោយការអញ្ជើញចូលរួមជជែកកម្សាន្ត សម្រាប់ប្រព័ន្ធប្រតិបត្តិការណ៌ iOS និង Android ដែលអនុញ្ញាត្តអោយអ្នកប្រើប្រាស់សម្លេងដើម្បីទំនាក់ទំនង និងជជែក (បង្កើតបន្ទប់) រហូតដល់ ៥ ០០០នាក់។ យើងអាចហៅ Clubhouse បានថាជាកម្មវិធីជជែកផ្ទាល់តាមរយៈសម្លេង។ កម្មវិធីនេះត្រូវបានបង្កើតឡើយដោយលោក Paul Davison និង Rohan Seth សម្រាប់ប្រព័ន្ធប្រតិបត្តិការណ៌ដំបូងនៅលើ iOS ដែលមានក្រុមហ៊ុនឈ្មោះថា Alpha Exploration Co. នៅក្នុងខែមីនា ឆ្នាំ២០២០ និងដើមឡើយកម្មវិធី Clubhouse នេះបង្កើតឡើងក្នុងគោលបំណងជាលក្ខណៈ Podcast ដែលមានឈ្មោះ TalkShow ទើបក្រោយមកបានប្តូរឈ្មោះវិញ។ ការសន្ទនាត្រូវបានហាមឃាត់ដោយគោលការណ៍ណែនាំរបស់ Clubhouse ពីការកត់ត្រា ថតចម្លង បង្កើតឡើងវិញ ឬចែករំលែកដោយគ្មានការអនុញ្ញាតច្បាស់លាស់។ វាជាប្រភពនៃភាពចម្រូងចម្រាស ពីព្រោះឧទាហរណ៍នៃការសម្លុតការយាយី និងការរើសអើងជាតិសាសន៍បានកើតឡើងនៅលើកម្មវិធី។ លើសពីនេះទៀត, Clubhouse ត្រូវបានគេរិះគន់ចំពោះបញ្ហាឯកជនភាពរបស់ខ្លួន។ ប្រទេសនានាដូចជា Oman, Jorda និងចិន បានហាមឃាត់ការប្រើប្រាស់របស់វាទាំងស្រុង។ ប៉ុន្តែកម្មវិធីនេះនឹងធ្វើការថតសម្លេងទុក ដើម្បីធ្វើការត្រួតពិនិត្យផ្ទាល់ក្នុងករណីមានការរាយការណ៌ផ្សេងៗ។ … Continue reading តើ Clubhouse ជាអ្វី? និងមានប្រវត្តិមកពីណា?